សេចក្តីជូនដំណឹងដល់ប្រិយមិត្តរបស់ ដើម្បីសិស្ស និស្សិតខ្មែរ

សូមជូនដំណឹងដល់ ប្រិយមិត្តរបស់ ដើម្បីសិស្ស និស្សិតខ្មែរទាំងអស់ឱ្យបានជ្រាបថា ដោយសារតែប្លុកនេះ ត្រូវទទួលបានការពេញនិយម ពីសំណាក់ ប្រិមិត្តជាពិសេស សិស្ស និងនិស្សិត ពត៌មានវិទ្យា ខ្ញុំក៏បានសម្រេចចិត្តថា ផ្លាស់ប្តូរទៅកាន់ http://4khmerstudents.com/ វិញ។ អាស្រ័យហេតុនេះ សូម​ប្រិយមិត្តរបស់ ដើម្បីសិស្ស និស្សិតខ្មែរ ទាំងអស់មេត្តាជ្រាប និងបន្តការគាំទ្ររបស់លោកអ្នក។

ពីម្ចាស់ប្លុក  លាម លីដារ៉ា

បិទអ្វីផ្សេងៗនៅក្នុង Registry Editor

ដំបូងចូលទៅកាន់ Registry Editor ដោយចុច Start -> Run វាយឃ្លាបញ្ជារ Regedit ហើយចុច Ok.

1. បិទ Desktop Properties

ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\System

បន្ទាប់មក បង្កើត DWord មួយ ដែលដាក់ឈ្មោះថា NoDispCPL ហើយឱ្យតម្លៃវា 1

Read the rest of this entry

កំពូលមហាអ្នក Like ក្នុង Facebook

តើអ្នកស្រម៉ៃចង់ក្លាយជា កំពូលមហាអ្នក Like ក្នុង Facebook ទេ?? សូមកុំបារម្ភ ឥឡូវខ្ញុំអាចជួយអ្នកបាន។ អ្នកគ្រាន់តែអនុវត្តតាមខ្ញុំជាការស្រេច៖

  1. អ្នកត្រូវប្រើ Google Chrom
  2. បន្ទាប់មកទាញយក Extension របស់ Google Chrome និងដំឡើងវាពី គេហទំព័រ http://www.chromeextensions.org/social-communications/facebook-like-all/
  3. បន្ទាប់មក Log in ចូលទៅកាន់ Facebook របស់លោកអ្នក
  4. នៅផ្នែកខាងស្តាំ ក្បែរ URL Bar នឹងមានបង្ហាញរូបសញ្ញា Like របស់ Facebook លោកអ្នកគ្រាន់តែចុចលើវា វានិងចាប់ផ្តើម Like ម្តងមួយៗ រហូតទាល់តែអស់ Comment ដែលមាននៅលើអេក្រង់កុំព្យូទ័រ។

ប្រសិន បើអ្នកចង់កុំឱ្យវា Like វិញគ្រាន់តែចុច Refresh ឬក៏ បិទ Browser ជាការស្រេច។

FireFox នៅក្នុង FireFox

សាកល្បងចូលទៅកាន់ FireFox ហើយយកកូដខាងក្រោមទៅដាក់ក្នុង URL Bar របស់ FireFox ទៅអ្នកប្រាកដជាឃើញ FireFox មួយទៀត​លេចរូបរាង ចេញជាមិនខាន។

chrome://browser/content/browser.xul